ក្លឹបបាល់ទាត់ អឹមអូអាយ កំពង់ដេវ៉ា បានបន្តបង្ហាញទម្រង់លេងដ៏ល្អ ដោយយកឈ្នះក្លឹបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ ក្នុងលទ្ធផល ២-០ នៅសប្តាហ៍ទី២១ នៃការប្រកួតជម្រេីសជេីងឯកខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៥/២៦ នៅកីឡដ្ឋាន អាយអេសអាយផាក។ ជ័យជម្នះដ៏សំខាន់នេះ បានជួយឲ្យ អឹមអូអាយ កំពង់ដេវ៉ា ឡើងទៅកាន់វគ្គក្រុមកំពូលតារាងទាំង ៦ (Top 6) បានដោយជោគជ័យ បន្តបង្កើនទំនុកចិត្ត និងជំរុញកម្លាំងចិត្តក្រុម សម្រាប់ការប្រកួតបន្ទាប់។ ក្រុមបានបង្ហាញការលេងនិងការសហការល្អ ដែលរកគ្រាប់បាល់ជ័យជម្នះបានដោយកីឡាករប្រធានក្រុម Mateus Barbosa នៅនាទី ៧៥ 'និង Patrick Nonato នៅនាទី ៩០+4'។អ្នកគាំទ្រក៏បានចូលរួមគាំទ្រយ៉ាងកក់ក្ដៅ បង្កើតបរិយាកាសអស្ចារ្យសម្រាប់ក្រុមផងដែរ។ អឹមអូអាយ កំពង់ដេវ៉ា នឹងបន្តផ្តោតអារម្មណ៍លើការប្រកួតបន្ទាប់ ដើម្បីរក្សាទម្រង់លេងល្អ និងប្រជែងលទ្ធផលកាន់តែប្រសើរនៅវគ្គ Top 6 ខាងមុខ។
