21 November 2026 | Match

គ្រូបង្វឹក Alex Dorado: ប្រហែលជានេះជាការប្រកួតដ៏លំបាកបំផុតមួយនៅក្នុងលីគនេះ។

គ្រូបង្វឹក Alex Dorado: ប្រហែលជានេះជាការប្រកួតដ៏លំបាកបំផុតមួយនៅក្នុងលីគនេះ។

សម្រាប់ការប្រកួតសប្តាហ៍នេះ អារម្មណ៍គឺល្អប្រសើរ បរិយាកាសនៅក្នុងក្រុមគឺល្អ ហើយកីឡាករកំពុងខិតខំធ្វើការបានយ៉ាងល្អ យើងកំពុងព្យាយាមកែលម្អ និងកែតម្រូវចំណុចដែលយើងធ្វើមិនបានល្អនៅក្នុងការប្រកួតកន្លងមក។ ខ្ញុំពេញចិត្តនឹងសប្តាហ៍នេះ ពេញចិត្តនឹងក្រុមនេះ ហើយខ្ញុំនឹងបន្តធ្វើការ និងរៀបចំសម្រាប់ការប្រកួតនេះ។ ខ្ញុំគិតថា នេះនឹងក្លាយជាការប្រកួតមួយដែលយើងអាចគ្រប់គ្រងស្ថានការណ៍បានច្រើនជាង ឬក៏គូប្រកួតអាចនឹងទុកបាល់ឱ្យយើងគ្រប់គ្រង់ ដើម្បីរង់ចាំឱកាសវាយបក មកលើយើងវិញ។ ប្រហែលជានេះជាការប្រកួតដ៏លំបាកបំផុតមួយនៅក្នុងលីគនេះ ព្រោះនឹងមានចន្លោះទំនេរតិចតួចណាស់ នៅចន្លោះខ្សែការពារ និងខ្សែបម្រើរបស់គូប្រកួត។ ដូច្នេះ អ្នកត្រូវតែមានសមត្ថភាព និងភាពក្លាហានក្នុងការលេងបាល់ឆ្ពោះទៅមុខ ព្រមទាំងមានសមត្ថភាព និងការផ្តោតអារម្មណ៍ខ្ពស់ ដើម្បីត្រៀមខ្លួនឱ្យបានល្អក្នុងការគ្រប់គ្រង ការវាយបករបស់ពួកគេ។ វានឹងក្លាយជាការប្រកួតដ៏លំបាកមួយ ព្រោះវាតែងតែលំបាកជានិច្ចនៅពេលដែលគូប្រកួត ដាក់ខ្សែការពារនៅតំបន់កណ្តាល ឬតំបន់ទាប (low block) ហើយនៅពេលដែលយើងត្រូវជាអ្នកបើកការវាយលុក និងជាអ្នកព្យាយាមបញ្ជូនបាល់ចូលទៅក្នុងតំបន់គ្រោះថ្នាក់។ ប៉ុន្តែខ្ញុំជឿជាក់ថា យើងនឹងធ្វើបានល្អនៅក្នុងការប្រកួតនេះ។ កីឡាករកំពុង បង្កើនភាពក្លាហានក្នុងការលេង។ ដូចដែលខ្ញុំបានប្រាប់ពួកគេថា មិនចាំបាច់ព្រួយបារម្ភអំពីកំហុសនោះទេ កំហុសរបស់អ្នក ក៏ជាកំហុសរបស់ខ្ញុំដែរ។ គ្រាន់តែព្យាយាម ព្យាយាម ព្យាយាមបញ្ជូនបាល់ទៅទីនោះ ព្យាយាមទទួលបាល់នៅចន្លោះខ្សែការពារ និងខ្សែបម្រើរបស់គូប្រកួត ហើយព្យាយាមលេងឆ្ពោះទៅមុខ។ នេះគឺជាវិធីតែមួយគត់ដើម្បីឈ្នះ ជាវិធីតែមួយគត់ដើម្បីទទួលបាន ៣ ពិន្ទុ និងដើម្បីមានការរីកចម្រើននៅក្នុងលីគនេះ។

គ្រូបង្វឹក Alex Dorado: ប្រហែលជានេះជាការប្រកួតដ៏លំបាកបំផុតមួយនៅក្នុងលីគនេះ។

កីឡាករ សុន ថាវិសុីវ: បានបង្ហាញចំណាប់អារម្មណ៍ថារូបគេ ព្រមទាំងក្រុមទាំងមូលបានត្រៀមរៀបចំបានល្អ សម្រាប់ការប្រកួតនាថ្ងៃស្អែក។ រូបគេក៏បានបង្ហាញ់ពីរីករាយផងដែរ ដែលលោកគ្រូបង្វឹកបានផ្តល់ឪកាសក្នុងលេង ១១នាក់ដំបូងជាលើកដំបូងសម្រាប់ក្រុម។

ចែករំលែក:
f x wa បានចម្លងតំណ
មតិយោបល់
0 មតិយោបល់
ត្រូវចូលប្រើ ដើម្បីមតិយោបល់។
មិនទាន់មានមតិយោបល់ទេ។ ជាអ្នកដំបូង!
ដៃគូ
Partner
Partner
Partner
MOI Kompong Dewa FC