11 February 2026

អឹមអូអាយ ត្រូវការឈ្នះ អាយអេសអាយ ដើម្បីបន្តដំណើរទៅវគ្គបន្ទាប់

អឹមអូអាយ ត្រូវការឈ្នះ អាយអេសអាយ ដើម្បីបន្តដំណើរទៅវគ្គបន្ទាប់

ក្លឹបបាល់ទាត់ អឹមអូអាយ កំពង់ដេវ៉ា នឹងត្រូវធ្វើការប្រកួតសំខាន់មួយទល់នឹង ក្លឹបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ ក្នុងវគ្គ ១/៨ ផ្តាច់ព្រ័ត្រ (ជើងទី២) នៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ រដូវកាល ២០២៥/២៦ (ថ្នាក់ជាតិ)។

នៅជើងទី១ កន្លងមក អឹមអូអាយ កំពង់ដេវ៉ា បានរងបរាជ័យក្នុងទឹកដីខ្លួនឯង ដោយលទ្ធផល ៣-២ ក្រោមស្នាដៃ អាយអេសអាយ ដង្កោសែនជ័យ។ លទ្ធផលនេះធ្វើឲ្យការប្រកួតជើងទី២ ក្លាយជាការប្រកួតដែលមិនអាចបោះបង់បានសម្រាប់ក្រុមយើង ប្រសិនបើចង់បន្តដំណើរទៅវគ្គបន្ទាប់។

អឹមអូអាយ ត្រូវការឈ្នះ អាយអេសអាយ ដើម្បីបន្តដំណើរទៅវគ្គបន្ទាប់

ការប្រកួតនឹងប្រព្រឹត្តទៅនៅល្ងាចនេះ វេលាម៉ោង ១៨:០០ នាទី នៅកីឡដ្ឋាន អាយអេសអាយ ផាក។ អ្នកគាំទ្រទាំងអស់ត្រូវបានអញ្ជើញចូលរួមគាំទ្រ និងផ្តល់កម្លាំងចិត្តដល់កីឡាកររបស់យើង ក្នុងការប្រយុទ្ធយកជ័យជម្នះដ៏សំខាន់មួយនេះ។

អឹមអូអាយ កំពង់ដេវ៉ា ត្រូវការជ័យជម្នះ ដើម្បីសរសេរប្រវត្តិសាស្ត្រថ្មី និងបន្តដំណើរនៅពានរង្វាន់ថ្នាក់ជាតិនេះ។

ចែករំលែក:
f x wa បានចម្លងតំណ
មតិយោបល់
0 មតិយោបល់
ត្រូវចូលប្រើ ដើម្បីមតិយោបល់។
មិនទាន់មានមតិយោបល់ទេ។ ជាអ្នកដំបូង!
ដៃគូ
Partner
Partner
Partner
MOI Kompong Dewa FC