14 March 2026 | Football

ក្លឹបបាល់ទាត់ អឹមអូអាយ កំពង់ដេវ៉ា បានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ “កីឡដ្ឋាន កំពង់ដេវ៉ា អារេណា” ដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ

ក្លឹបបាល់ទាត់ អឹមអូអាយ កំពង់ដេវ៉ា បានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ “កីឡដ្ឋាន កំពង់ដេវ៉ា អារេណា” ដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ

នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦ ក្លឹបបាល់ទាត់ អឹមអូអាយ កំពង់ដេវ៉ា បានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ “កីឡដ្ឋាន កំពង់ដេវ៉ា អារេណា” ដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ។ លោកប្រធានក្លឹប យិន ច័ន្ទធូរ៉ានូ បានមានប្រសាសន៍អំឡុងពេលកម្មវិធីនេះថា កីឡដ្ឋាន កំពង់ដេវ៉ា អារេណា នេះ គឺជាផ្នែកមួយនៃចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំក្លឹប ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡាដែលមានស្តង់ដារ និងបង្កើតបរិយាកាសល្អសម្រាប់ការប្រកួត ការបណ្តុះបណ្តាលកីឡាករ និងការអភិវឌ្ឍថ្នាលយុវជន។ កីឡដ្ឋាននេះនឹងជួយជំរុញការអភិវឌ្ឍបាល់ទាត់នៅក្នុងប្រទេសកម្ពុជា និងក្នុងខេត្តព្រះសីហនុ ដោយផ្តល់ឱកាសឲ្យកីឡាករ និងយុវជនក្នុងតំបន់ និងក្រៅតំបន់ មានកន្លែងហ្វឹកហាត់ ប្រកួត និងទស្សនាការប្រកួតដែលមានស្តង់ដារ។ លើសពីនេះ វាក៏អាចទាក់ទាញអ្នកគាំទ្រ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាការប្រកួត ដែលជួយលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់ផងដែរ។ កីឡដ្ឋានយើងនឹងបើកទទួលស្វាគមន៍ជានិច្ចសម្រាប់ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាសម្រាប់តម្រូវការណាមួយ ដូចជាការប្រកួតអន្តរជាតិ និងសម្រាប់ប្រមូលផ្តុំការហ្វឹកហាត់ ត្រៀមមុនការប្រកួតពានរង្វាន់ផ្សេងៗនាពេលអនាគត។ កីឡដ្ឋាននេះត្រូវបានសាងសង់ឡើងជាដំណាក់កាល ដោយគោរពទៅតាមស្តង់ដារ AFC អាចផ្ទុកអ្នកទស្សនាបានជិតមួយមុឺននាក់ ចន្លោះពី 8ុ,000-9,000នាក់ ក៍ដូចជា ប្រព័ន្ធភ្លើងបំភ្លឺសម្រាប់ការប្រកួតពេលយប់ និងកន្លែងបំរើសេវាកម្មផ្សេងៗដូចជា ស្តង់លក់ខោអាវ និង អាហារដ្ឋានសម្រាប់អ្នកគាំទ្រ។

ក្លឹបបាល់ទាត់ អឹមអូអាយ កំពង់ដេវ៉ា បានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ “កីឡដ្ឋាន កំពង់ដេវ៉ា អារេណា” ដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ

លោកប្រធានក្លឹបបានបន្ថែមទៀតថា កីឡដ្ឋាននេះគឺជាជំហានប្រវត្តិសាស្ត្រដ៏សំខាន់មួយសម្រាប់ក្លឹប។ វាបង្ហាញពីចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់យើងក្នុងការអភិវឌ្ឍក្លឹបឲ្យមានភាពរឹងមាំ និងមានស្តង់ដារខ្ពស់ជាងមុន។ កីឡដ្ឋានថ្មីនេះជាសញ្ញានៃការរីកចម្រើន និងចក្ខុវិស័យរយៈពេលវែងរបស់ក្លឹប។ ខ្ញុំមានមោទនភាពដែលបានឃើញគម្រោងនេះក្លាយជាការពិត ហើយជឿជាក់ថាវានឹងនាំមកនូវភាពរីកចម្រើនដល់ក្លឹប កីឡាករ អ្នកគាំទ្រ និងសហគមន៍ទាំងមូល។

ចែករំលែក:
f x wa បានចម្លងតំណ
មតិយោបល់
1 មតិយោបល់
ត្រូវចូលប្រើ ដើម្បីមតិយោបល់។
phornphayin
17 Mar 2026 07:57
where is the loacation ?
ដៃគូ
Partner
Partner
Partner
MOI Kompong Dewa FC